លោកជំទាវ អ៊ុំ សំ ស៊ឹម កា តំណាង ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា រួមនិងមន្ត្រីខុទ្ទកាល័យឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតអនុប្រធានទី១ ព្រឹទ្ធសភា បានអញ្ជើញនាំយកបច័្ចយចំនួន ១០.០០០.០០០រៀល (ដប់លានរៀល ) ទៅប្រគេនព្រះសង្ឃ
នៅថ្ងៃអាទិត្យ ៧កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោកជំទាវ អ៊ុំ សំ ស៊ឹម កា តំណាង ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា រួមនិងមន្ត្រីខុទ្ទកាល័យឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតអនុប្រធានទី១ ព្រឹទ្ធសភា បានអញ្ជើញនាំយកបច័្ចយចំនួន ១០.០០០.០០០រៀល (ដប់លានរៀល ) ទៅប្រគេនព្រះសង្ឃ ដើម្បីចូមរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គី ចំនួន ០២វត្តគឺ នៅវត្តពង្ររង្សី (ហៅវត្តជ្រៃម្រាក់) នៅឃុំគោកគង់កើត ស្រុកកញ្ជៀច និងវត្តទេពនិម្មិត (ហៅវត្តអញ្ចាញ) ឃុំក្របៅ ស្រុកកំចាយមារ ក្នុងខេត្តព្រៃវែង ៕